ប្រាប់​ថា​ឌុ​ប​ទៅ​ផ្ទះ​!! បែរជា​ឌុ​ប​ទៅ​ចំការ​ដំឡូង ហើយ​ធ្វើ​រឿង​មួយ​នេះ​ទៅ​វិញ

0

បាត់ដំបង​៖ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង ពី​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឆាយ ម៉ា​ប់ អធិការ​នគរបាល​ស្រុក​រុក្ខ​គី​រី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។

ដែល​ជនសង្ស័យ​នេះ​បាន​ប្រ​ព្រ​ត្តិ​ណ៍ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​២១​និង​២៥​នាទី ត្រង់​ចំណុច​ភូមិ​អូរ​រំចេក ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង មាន​ករណី​ប្រទូស​កេរ្តិ៍ខ្មាស់​មួយ​កើត​ទ្បើ​ង​បង្ករ​ដោយ ០១​នាក់​ឈ្មោះ ដៀង វី​ន ហៅ គុ​ច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ធ្វើការ​សកម្មភាព​លួងលោម​កុមារី​រង​គ្រោះ ០១​នាក់​ឈ្មោះ ស ស គ ធ ភេទ​ស្រី អាយុ​១៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ថា​ឌុ​ប​ម៉ូតូ​ជូន​ទៅ​ផ្ទះ​ខណៈ​ពេល​កុមារី​រង​គ្រោះ​ខាងលើ​កំពុង​តែ​មើល​គេ​រាំ​ធុងបាស់​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ តែ​ជនសង្ស័យ​បែ​ជា​ឌុ​ប​កុមារី​រង​គ្រោះ​ទៅ​អោប​ថើប​នៅ​ក្នុង​ដីចំការ​ដំឡូង ០១​កន្លែង ដែល​ស្ថិត​នៅ​ចម្ងាយ ២០០​ម៉ែត្រ ពី​ផ្ទះ​កុមារី​រង​គ្រោះ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ