ជិះ​ដួល​ខ្លួនឯង​! ត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ស្លាប់

0

កំពង់ស្ពឺ​៖ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៥ និង​០០​នាទី​ព្រឹក នៅ​លើ​ផ្លូវជាតិ​លេខ ៥១ (២៦.២៧) មាន​ករណី​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ដួល​ខ្លួនឯង ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់ នៅ​ត្រង់​ចំណុច​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

យោង​តាម​របាយការណ៍​របស់ សមត្ថ​កិ​ច្ន​គ​របាល បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA DREAM C125(2020) ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IJ.8447 បើកបរ​ដោយ​ឈ្មោះ ពុំ សុ​គុន ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​ក្តី​មិន​លិច ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​ដួល​ដោយ​ខ្លួនឯង ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ កិន​បុរស​បើកបរ​ម៉ូតូ​ឈ្មោះ ពុំ សុ​គុន ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ក្រោយ​កើតហេតុ​រួច​សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​វ៊​វាស់វែង និង​ប្រគល់​សព​ជន រង​គ្រោះ​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំពោះ​វត្ថុ​តាង​ម៉ូតូ​ខាងលើ សមត្ថកិច្ច​នគរបាល យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ