បែក​កង់ រ៉េ​ចង្កូត បុក​ឃឿ​ន​ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ៥​មក​រា

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៩:៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចផ្លូវក្រោម​ដី​(ស្ពាន​អាកាស​៥មករា​)​ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។ បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តបង្កពាកស្លាកលេខ ភ្នំពេញ 2D-3717 បានបែកកង់ខណៈពេលបើកនៅផ្លូវក្រោមដី បណ្តាលអោយរ៉េចង្កូតបុកឃឿន​បណ្ដាល​ឲ្យ​រងការ​ខូច​ខាត។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕