មិនដឹង​បុក​ខ្លាំង​យ៉ាងណា​!! មើលឃើញ​តែ​រថយន្ត​ខូចខាត​ខ្លាំង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​មហាវិថី​ឈ្នះ​ៗ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​។

ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ម៉ាក CR-V ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ 2L-1534 រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​។ ដោយឡែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Toyota Hilux Vigo ពាក​ស្លាក​លេខ ភ្នំពេញ 2BK-3455 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេ​ី​ការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕