Mercedes រ៉េ​ច​ង្កូ​បុក BMW ពីក្រោយ ចុងបញ្ចប់​ដោះស្រាយ​គ្នា​នៅ​នឹង​កន្លែង

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១០:៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​មកនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ក្រោយ​មាន​រថយន្ត​សេរី​ទំនើប ២​គ្រឿង​បាន​បុក​គ្នា នៅ​ចំណុច​បណ្ដោយ​ផ្លូវ​កែវ​ចិន្ដា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ម៉ាក Mercedes ពាក​ស្លាក​លេខ ភ្នំពេញ 2BF-8866 បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត BMW ពាក​ស្លាក​លេខ សៀមរាប 2B-0600 ដែល​កំពុង​ចត​ចោល បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​ភាគី​ទាំង​សងខាង​បាន​ធ្វេ​ី​ការ​ដោះស្រាយ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុតែ​ម្តង​៕