ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា៖
– ក្រសួងសុខាភិបាល បានអំពាវនាវហេីយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយដែរ នៅឡេីយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។
– នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក និងក្នុងតំបន់ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយេីងដែរ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កេីតមានរួចហេីយដែរ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។
– អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហេីយឱ្យតែយេីងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហេីយ។
លោកជំទាវ សូមធ្វេីការអំពាវនាវសារជាថ្មី យេីងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖
១. នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះ កុំបីអាក់ខានឱ្យសោះឡេីយ។
២. យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡេីង) និង ៣កុំ ដូចជា៖
– កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីនពេក ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហេីយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
– កុំទៅកន្លែងមនុស្សច្រេីនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រេីនជាដេីម។
៤. បេីមានការសង្ស័យ៖ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង បេីវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ ឱ្យបានត្រឹមត្រូវ។
៥. ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលេីដល់ក្រុមគ្រួសារ និងសហគមន៍របស់យេីង ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ៕
ប្រភព៖ ក្រសួងសុខាភិបាល