តាមរយៈការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រី ក.ប.ប. បានត្រួតពិនិត្យអនុលោមភាពលើស្ថានីយ/ដេប៉ូចំនួន ៣២ ដែលក្នុងដេប៉ូប្រេងឥន្ធនៈចំនួន១១ ត្រូវបានពិនិត្យឃើញថាពុំមានភាពអនុលោម ដែលចង់កេងចំណេញពីអ្នកប្រើប្រាស់ប្រេងឥន្ធនៈ។ មន្ត្រីស៊ើបអង្កេត ក.ប.ប. បានចាត់វិធានការតឹងរឹងចំពោះម្ចាស់ដេប៉ូដែលរកស៊ីមិនសុចរិតខាងលើផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF