ចាប់​បាន​សាច់​បង្កក ៣.៦​តោន ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់​ប្រមាណ

0

ភ្នំពេញ​៖ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ង៉ែត ចេក អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ចុះ​អង្កេត​តាមដាន និង​រក​ឃើញ​នូវ​មុខសញ្ញា​ផលិតផល​សាច់​បង្កក​ជា​ប្រភេទ​ជើងមាន់ ជើង​ទា ប្រហិត​សាច់ និង គ្រឿង​សមុទ្រ ។​ល​។ ដែល​ពុំ​មាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ផលិត សុ​ពុល​ភាព បិទ​ស្ទីក​ឃ័​រ​ក្រដាស​បន្លំ​លើ​បា​កូដ មិន​មាន​ឯកសារ និង​ប្រភព​ច្បាស់លាស់​ប្រមាណ​៣.៦​តោន​។

ទំនិញ​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​សាខា ក​.​ប​.​ប​.​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់​ទុក​បណ្តោះអាសន្ន​នៅ​ទីតាំង​ស្តុក​ចែកចាយ​នោះ និង​បញ្ជូន​គំរូ​មួយ​ចំនួន​មក​នាយកដ្ឋាន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ធ្វើតេស្ត​វិភាគ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​នានា​។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ មន្ត្រី​ជំនាញ​បាន​រក​ឃើញ និង​ដកហូត​បង្គា​មាន​ចាក់​សារធាតុ​ចា​ហ៊ួ​យ (CMC) នៅ​លើ​ក្បាល​បង្គា​ចំនួន​៤៧.៥​គីឡូក្រាម នៅ​ទីតាំង​ដដែល ចំណែកឯ​ម្ចាស់​ទីតាំង​ត្រូវ​បាន​អញ្ជើញ​មក​បំភ្លឺ​នៅ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF