ព័ត៌មាន​បឋម​៖ អគ្គី​ភ័យ​ឆាបឆេះ​ប្រអប់​ភ្លើង មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​អូ​រឫស្សី

0

ភ្នំពេញ​៖ ខណៈ​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ប្រអប់​ភ្លេ​ី​ង មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៤​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ