ក្រសួង​ទុក​ពេល ៧​ថ្ងៃ​អោយ​ក្រុមហ៊ុន Opennet ដើម្បី​ធ្វើការ​ទូទាត់​បំណុល​ជូន​រដ្ឋ បើ​មិន​ដូច្នោះ​ទេ​ក្រសួង​នឹង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន

0

ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា ក្រុមហ៊ុន ឃី​ង ថេ​កណ​ឡ​ជី (Opennet) ដែល​ជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អុ​ី​ន​ធឺ​ណិ​ត មិន​ទាន់​បាន​អនុវត្ត​កាតព្វកិច្ច​ទូទាត់​បំណុល​ជូន​រដ្ឋ​នៅឡើយ​។ ក្រសួង​ទាំង​ពីរ​សម្រេច​ទុក​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចូល​មក​បំពេញ​កាតព្វកិច្ច​ទូទាត់​បំណុល​នៃ​ចំណូល​បែងចែក (Revenue Share) និង​បំណុល​ដទៃ​ទៀត​ដែល​ក្រុមហ៊ុន​នៅ​ជំពាក់​រដ្ឋ ជា​កំហិត​។

ក្នុង​ករណី ក្រុមហ៊ុន ឃី​ង ថេ​កណ​ឡ​ជី (Opennet) នៅ​តែ​គេចវេស​មិន​ព្រម​ទូទាត់​បំណុល​ជូន​រដ្ឋ​ក្រសួង​ទាំង​ពីរ​នឹង​ចាត់វិធានការ​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន និង​អនុវត្ត​មាត្រា​៧៨ នៃ​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ព្រមទាំង​ចាត់វិធានការ​ដទៃ​ទៀត​ស្រប​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សង្ឃឹម​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន ឃី​ង ថេ​កណ​ឡ​ជី (Opennet) ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ទូទាត់​បំណុល​ជូន​រដ្ឋ​តាម​ពេលវេលា​កំណត់​ខាងលើ​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

No photo description available.