រថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ​ធំ រហូត​ខ្ទាត​ទៅ​ប៉ះ PCX មួយ​គ្រឿង​ទៀត

0

ភ្នំពេញ​៖ កាលពី​ម៉ោង ៤​ទាប​ភ្លឺ ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក GX460 ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ 2U-1888 ចំណែក​ម៉ូតូ​រង​គ្រោះ ពាក​ស្លាក​លេខ ភ្នំពេញ 1AW-9880 នឹង​មួយ​គ្រឿង​ម៉ាក PCX​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង នឹង​យក​យាន្ត​យន្ត​ទាំង ៣​គ្រឿង ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕