Audi Q7 រេ​ចង្កូត​ឡើង​ខឿន​ផ្លូវ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៣:២០​ទាប​ភ្លឺ ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​បើករថយន្ត​ទំនើប​មួយ​គ្រឿង​បាន​រេ​ចង្កូត​ឡើង​ខឿន នឹង​បុក​បង្គោល​ភ្លើង នៅ​ចំណុច​បណ្ដោយ​ផ្លូវ​R11 កែង​ផ្លូវ​R8 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ទំនើប​ខាងលើ​ម៉ាក Audi Q7 ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ 2BH-7575 បាន​បុក​បង្គោល​ភ្លើង​អោយ​បាក់​អស់​មួយ​ដើម​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​៕