លម្អិត​ករណី អគ្គី​ភ័យ​ឆាប់ឆេះ​ទូក​ទេសចរណ៍​មួយ​នៅ​ខេត្តកំពត

0

កំពត​៖ ថ្ងៃអាទិត្យ ៥​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២០៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ០៦ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង ២០:៤០ នាទី​យប់ មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​ភ្លើង​ឆេះ​ទូក​ទេសចរណ៍​យីហោ​វី​បូ​ឡា ដែល​ស្ថិត​នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មាន​ម្ចាស់​ឈ្មោះ ពៅ ចាន់​ធឿ​ន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ បណ្តាល​ឱ្យ​ខូចខាត ម៉ាស៊ីន​ទូក ក្តា​លើ​ទូក និង​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​គ្រោះថ្នាក់ និង​រង​របួស​ឡើយ ។

+ មូលហេតុ​: បណ្តាល​មក​ពី​ឆ្លង​ម៉ាស៊ីនភ្លើង ។
+ ករណី​នេះ​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចូលរួម​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០២​គ្រឿង និង​រថយន្ត​ជំនួយ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ០១​គ្រឿង ប្រើ​ទឹក​អស់​០២​រថយន្ត ស្មើនឹង​១៥​ម៉ែត្រគូប ពន្លត់​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង ២១:៤៥ នាទី​យប់ ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ