នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២:៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ការបូបលុយ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ក្រុមទី៤៧ ភូមិទី៧។ ជនរងគ្រោះឈ្មោះញឹម សុខា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១៧៣ ក្រុម៤៧ សង្កាត់ទួលស្វាយព្រៃ១។
ជនសង្ស័យឈ្មោះ ចាន់ រាជ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វារ មុខរបរ មិនពិតប្រាកដ
វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕