រំលោភ​លើ​វាលស្រែ​បាន​សម្រេច​! រួច​នាំ​ទៅ​ញាំ​បបរ ត្រលប់​មក​វិញ​រំលោភ​ម្តងទៀត

0

ពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវ​: នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​០៩​និង​០២ នាទី​ព្រឹក ។

សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នារី​រង​គ្រោះ​ឈ្មោះ ម​.​ស​.​ព្រ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​បាន​ប្ដឹង​ទៅ​លើ​បុរស​ឈ្មោះ ទុ​យ ទី (​ហៅ គី )​អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ថា​បាន​រំលោភ​សេពសន្ថវៈ​មក​លើ​ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​០៨​យប់ នៅ​ចំណុច​អ​ន្សៅ​ស្អាង ស្ថិត​នៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

យោង​តាម​ពាក្យបណ្ដឹង​និង​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​ប្រហែល​០៨​យប់ ខ្លួន​កំពុង​អង្គុយ​ហូប​បាយ​នៅផ្ទះ​យាយ​ឈ្មោះ ស៊ិ​ន ថុ​ល ។ ពេល​នោះ​ឈ្មោះ ទុ​យ ទី (​ហៅ គី​) ក៏​ជិះ​ម៉ូតូ​មក​ដល់ ហើយ​បបួល​ខ្លួន​អោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ទៅ​ចំណុច​អ​ន្សៅ​ស្អាង ស្ថិត​នៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ពេល​ជិះ​ទៅ​ដល់​កន្លែង​កើតហេតុ ឈ្មោះ ទុ​យ ទី បាន​ចាប់​ក្របួច​ក​អាវ​ខ្លួន​អោយ​ដួល​ទៅ​លើ​ភ្លឺស្រែ ហើយ​បាន​ធ្វើ​សកម្មភាព​រំលោភ​មក​លើ​ខ្លួន​បាន​សម្រេច​តែ​ម្តង ។ បន្ទាប់​មក​ក៏​នាំ​គ្នា​ទៅ​ហូប​គុយទាវ នៅ​ឃុំ​បឹង​កន្ទួត រួច​បាន​នាំ​ខ្លួន​មក​រំលោភ​នៅ​ស្រះ​ចិញ្ចឹម​ត្រី​របស់​តា​គុណ បាន​សម្រេច​ម្ដងទៀត រួច​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​សំដៅ​មក​ផ្ទះ​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ជួប​បងថ្លៃ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ជាមួយ​បងថ្លៃ​វិញ ។

តាម​កំណត់ហេតុ​ស្រង់​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ទុ​យ ទី (​ហៅ គី​) បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ចំនួន​០២​ដង​មែន កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨ យប់ ។

បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ក្រគរ តាម​បញ្ជា​របស់​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕