គ្រាំ​ទ្រ​សមត្ថកិច្ច​!! សម្រាប់​ចំណាត់ការ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​កែ​បំពង់​សុ​ី​មាំ​ង​ខុស​ប​ច្ចេស​ទេស (មានវីដេអូ)

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​បានអោយ​ដឹង​ថា សូម​ប្អូន​ៗ​យុវវ័យ​ដែល​កែ​បំពង់​សុ​ី​មាំ​ង​ម៉ូតូ​សូម​គិតគូរ​ពី​ការ​ស្អប់ខ្ពើម​របស់​សង្គម។ ជាក់ស្តែង​កម្លាំង​ផ្នែក​ចរាចរណ៍​បាន​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ដែល​កែ​បំពង់​សុ​ី​មាំ​ង​ខុស​ប​ច្ចេសទេស​ដែល​បង្ក​អោយ​មាន​សំលេង​យ៉ាង​ខ្លាំង​នៅ​លើ​ដងផ្លូវ​សា​ធារ​ណះ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សា​ធារ​ណះ​យ៉ាង​ខ្លាំង ។

ម្ចាស់​ម៉ូតូ​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា និង ដកហូត​ម៉ូតូ​ចំនួន ១ ខែ​សម្រាប់​ជា​ការ​ព្រមាន។ សូម​ប្អូន​ៗ​យុវវ័យ​ទាំងអស់​ចូល​រូ​ម​ទាំងអស់​គ្នា អោយ​សាក​សមជា​កូន​ល្អ សិស្ស​ល្អ និង ប្រជាពលរដ្ឋ​ល្អ៕