បុរស​ម្នាក់​ចូលខ្លួន​មក​សុំ​ទោស ក្រោយ​ខ​មិន​ថា “​ឡានទឹក​នៅ​សួរ​រក​តំលៃ​ទេ​ដឹង​” ដែល​ជា​ការ​ប្រមាទ​លើ​សមត្ថកិច្ច

0

ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ អ៉ឹ​ម រឿ​ន ដែល​ជា​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Rural Hunter បាន​ចូល​ទៅ​ខ​មិន​ថា (​ឡានទឹក​នៅ​សួរ​រក​តំលៃ​ទេ​ដឹង​) និង​មួយទៀត (​បាញ់​ទៅ​អត់​លុយ​ចឹ​ង​ទុក​សួរ​តំលៃ​សិន​) ដែល​ជា​ការ​ប្រមាទ​មេ​ី​ល​ងាយ​មក​លេ​ី​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​របស់​យេ​ី​ង ហេ​ី​យ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ ចូលខ្លួន​មក​បំភ្លឺ និង​សុំ​ទោស​ជា​សាធារណ​:​នូវ​កំហុស​របស់​ខ្លួន​។

សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ករណី​ដែល​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា Rural Hunter ដែល​បាន​សរសេរ​ថា (​ឡានទឹក​ច​ចារ​លុយ​គ្នា​ត្រូវ​នៅ បានជា​មិន​ពន្លត់​) ដែល​ជា​ករណី​អគ្គិភ័យ​ខាង​លេ​ី​នេះ កេ​ី​ត​ឡេ​ី​ង​នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ិ​ត ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២​នេះ​។

ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​ធ្វើការ​បកស្រាយ​បំភ្លឺ និង​បដិសេធ​ចំពោះ​ហ្វេ​ស​បុក​ផេ​ក Rural Hunter ដែល​បាន​សរសេរ​បែប​នេះ និង​ធ្វេ​ី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លេ​ី​កងកម្លាំង​សមត្ថកិច្ច ដែល​បាន​ចុះ​ប្រតិបត្តិការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ពិសេស​មាន​បំណង​អាក្រក់​បំពុលបរិយាកាស​ដល់​សង្គម​ជាតិ​។

ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ឈ្មោះ អ៉ឹ​ម រឿ​ន ចូលខ្លួន​មក​បំភ្លឺ ដោយ​បាន​ទទួល​នូវ​កំហុស និង​ធ្វើការ​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ ជា​ពិសេស សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​សុំ​ការ​លើកលែងទោស​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ