បរទេស៖ កាលពីម៉ោងប្រមាណ ៣:៥០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរថយន្តព្រូស បានប៉ះជាមួយម៉ូតូកង់បី ហើយព្យាយាមបើករត់។
តាមប្រភពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តព្រូស បង្កហេតុខាងលើពាកស្លាកលេខ ភ្នំពេញ 2BE-5846។ ចំណែកកង់បីវិញ ពាកស្លាកលេខ ព្រៃវែង 1P-5463។ ក្រោយបង្កហេតុរថយន្តព្យាយាមបើករត់ ប៉ុន្តែត្រូវបានកង់បីខាងលើតាមទាន់ រហូតបង្កជាជំលោះបែកផ្សែង៕