នេះ​ជា​អ្នកជំនាញ​គប់​កញ្ចក់​រថយន្ត នៅ​ម្តុំ​ស្រុក​ថ្មគោល

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០:០០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​១៨ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ធ្វើការ​បង្ក្រាប​ករណី​ធ្វើ​ឲ្យ​ខូ​ខ​ខាត​ដោយ​ចេតនា (​ប្រើ​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​) មួយ​កើតឡើង​។

លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​រាយការណ៍​អោយ​ដឹង​ថា ករណី​គប់​កញ្ចក់​រថយន្ត​នេះ​បង្ក​ឡើង​ដោយ​បុរស​ឈ្មោះ គឿ​យ វ៉ា​ន់​នឿ​ន (​ហៅ តក់​) អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល បាន​ប្រើប្រាស់​ដុំ​ថ្ម​គ្រវែង​ទៅ​លើ​រថយន្ត​ម៉ា​កវី​ហ្គូ ព​ណ៍​ស ស៊េរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ 2B-2424 បណ្ដាល​ឲ្យ​ស្រាំ​កញ្ចក់​មុខ និង​របក​ថ្នាំ​ទ្វារ​ខាង​មុខ​ខាងឆ្វេង (​ជនសង្ស័យ​ជា​ជន​មាន​សតិ​មិន​គ្រប់​) ។

ករណី​នេះ ជន​ប្រព្រឹត្តិ​បទល្មើស​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕