ជិះ​ម៉ូតូ​វ៉ា​មិន​ផុត វេ​ចង្កូត​ដួល​ខ្ទាត​ទៅ​ចូល​រថយន្ត កិន​ស្លាប់ ២​នាក់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២0២២ នៅ​វេលា​ម៉ោង​១៦ នឹង​០៥​នាទី ត្រង់​ចំណុច​មុខ​ផ្សា​ស្រុក​សំពៅ​លូន ស្ថិត​នៅ​ភូមិ​អូរ​ស្ងាត់ ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន ខេត្ដបាត់ដំបង លើ​ផ្លូវជាតិ​លេខ ៥៧ B មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡេ​ី​ង រវាង​រថយន្ដ​នឹង ម៉ូតូ បណ្តាល​អោយ​មនុស្ស​ចំនួន ២​នាក់​ស្លាប់​បាត់បង់​ជីវិត ។

យោង​តាម​របាយការណ៍​របស់ លោក​វរសេនីយ៍ទោ ទឹម វិ​ឆ័​យ អធិការ​នគរបាល​ស្រុក​សំពៅ​លូន បាន​រាយការណ៍ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ថៃ​សណ្ដោង​រី​ម៉ក​ម៉ាក​ស្គែ​ន​នា ពណ៌​ស ពាក់​ស្លាក​លេខ 70-9203 ស្លាក​លេខ​សណ្ដោង 70-9204 អ្នកបើកបរ មិន​ស្គាល់​អត្ដ​ស​ញ្ញ​ណ​បាន​រត់គេច​ខ្លួន​បាត់ បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី ពណ៌​ស អត់​ស្លាក​លេខ ដែល​បើកបរ​ដោយ​ឈ្មោះ ផ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២0​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន ខេត្ដ​បាត់បង (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) នឹង​អ្នក​រួម​ដំណើរ​០១​នាក់ ទៀត​ឈ្មោះ ពេជ្រ សុខុម ភេទ ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូ ខេត្ដបាត់ដំបង (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)​។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង​រួចរាល់​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត ឃើញ​ថា​គ្រោះថ្នាក់​ខាងលើ​នេះ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ឡើង​វ៉ា ( ជែង ) នឹង​រថយន្ដ​ថៃ​ក្នុង​ដំណើរ​ស្រប​ទី​ស​គ្នា​ហើយ​វេ​ចង្កូត​ដួល​ហើយ​ខ្ទាត​ទៅ​ចូល​នឹង​រថយន្ដ​ថៃ​ដែល​ធ្វើ​ដំណើរ​ព្ច្រា​ស់ទិស​គ្នា​។

ករណី​នេះ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ធ្យោ​បាយ​បង្ក​ទាំង​ពីរ​កម្លាំង​ជំនាញ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕