ជនបរទេស​បើករថយន្ត​បុក​ខឿន​សួនច្បារ រង​ការ​ខូចខាត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២:៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​បុរស​ជនជាតិ​បរទេស​មួយ​ក្រុម​ជិះ​រថយន្ដ​ម៉ាក​ Starex មួយ​ក្នុង​ល្បឿន​លឿន​បុក​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហេតុការណ៍​នេះ​ស្ថិត​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​រថយន្ត​បង្កហេតុ​ពាក​ស្លាក​លេខ​ភ្នំពេញ 2BB-2378​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​និង​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕