អគ្គី​ភ័យ​ឆាបឆេះ​ខុន​ដូរ ជាន់​ទី​៦ មួយ​កន្លែង

0

ភ្នំពេញ​៖ ខណៈ​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ខុន​ដូរ មួយ​កន្លែង ដែល​ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៣​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ