ស្ទាក់​ចាប់​បាន​បង្គា​ចាក់​ចា​ហ៊ួ​យ ១​តោន​ជាង​ទៀត​ហើយ

0

កំពត​៖ នា​យប់​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ មន្ត្រី ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត​បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ស្រាវជ្រាវ និង​ស្ទាក់​ចាប់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ដែល​ចូល​មក​តាម​ច្រកព្រំដែន មក​កាន់​ខេត្តកំពត​។

គោលបំណង​គឺ​ដើម្បី​ទប់ស្កាត់​ទំនិញ​ដែល​មិន​មាន​អនុលោម​ភាព​ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិចិន និង​វៀតណាម​ខាង​មុខ​។ លទ្ធផល​គឺ​មន្ត្រី​ជំនាញ​បាន​ស្ទាក់ និង​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ដោយ​រក​ឃើញ បង្គា​ចំនួន ១​តោន និង​៤៨៤​គីឡូក្រាម​ដែល​មាន​សារធាតុ CMC (​ចា​ហ៊ួ​យ​) គីមី​ហាមឃាត់​។ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដកហូត​មក​កម្ទេច​ចោល​ភ្លាម​ៗ និង​ម្ចាស់​ទំនិញ​ត្រូវ​រង​ពិន័យ​ពី​មន្ត្រី​ជំនាញ​ផង​ដែរ៕