កំពត៖ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយកម្លាំង ន.ប ព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បានបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗក្នុងភូមិសាស្ត្រខេត្តកំពត, ក្រុងព្រះសីហនុ, ខេត្តស្វាយរៀង, ជ្រៃធំខេត្តកណ្តាល, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បំរុងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ និងបន្តទៅធ្វើសកម្មភាពលួចនៅខេត្តសៀមរាបប៉ុន្តែត្រូវបានកម្លាំងផែនការងារន.បព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បង្ក្រាបបានទាន់ពេលវេលា និងជោគជ័យ។ បន្ទាប់មកកម្លាំងយើងបានប្រគល់ជនសង្ស័យ និងវត្ថុតាងជូននាយកដ្ឋានព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី។
នេះជាល្បិចកលជនខិលខួចដែលមានលក្ខណៈជាក្រុម សូមចូលរួមចែករំលែកបទពិសោធន៍ដល់អាជីវករគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់៕