ចាប់​បាន​ទំពាំង​រលួយ ៣​នាក់ ដែល​បង្ហោះ​ម៉ូតូ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​

0

កណ្តាល​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថត​ពី​សកម្មភាព​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ដល់​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ធ្វើការ​បង្ហោះ​ពាសពេញ​ផ្លូវ បន្ទាប់​មក​បាន​រាយការណ៍​មក​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដោយ​ផ្ទាល់​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ចាត់​ឲ្យ​ក្រុមការងារ​ប្រតិកម្ម​រហ័ស ស្រាវជ្រាវ​អត្តសញ្ញាណ​ក្រុម​ក្មេង​ទំនើង​ខាងលើ​។ បន្ទាប់​មក​ក្រុមការងារ​បាន​ចាត់​ឲ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រាវជ្រាវ​តាម​រយៈ​ឆែក​ស្លាក​លេខ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំងនោះ​មាន​អាសយដ្ឋាន នៅ​ក្រុង​តា​ខ្មៅ ស្រុក​កណ្តាលស្ទឹង និង​ស្រុក​កៀនស្វាយ​។

ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​បញ្ជា​ឲ្យ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំណុះ​អធិការដ្ឋាន ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​អាសយដ្ឋាន អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត​ខាងលើ ឈាន​ដល់​បង្ក្រាប​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៣​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​១០​នាក់ រួម​មាន​៖

១-​ឈ្មោះ ជា ចិ​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​: ភូមិ​ព្រែក​ហូរ​កេ​ី​ត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​,​មុខរបរ សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ​(​ឃាត់ខ្លួន​)​។
២-​ឈ្មោះ នឿ​ន ផា​យុក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​: ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​:​នៅផ្ទះ​(​ឃាត់ខ្លួន​)​។
៣-​ឈ្មោះ ហ៊ុ​ល លី​ហៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​:​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​:​នៅផ្ទះ​(​ឃាត់ខ្លួន​)​។
៤-​ឈ្មោះ ជួន សុ​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិ​ខ្មែរ ទីលំនៅ​:​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​:​សិស្ស​អនុ​វិទ្យាល័យ​ខ្ពប​វែង​(​គេចខ្លួន​)​។
៥-​ឈ្មោះ គឹ​ម សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​: ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរប សិស្ស​វិទ្យាល័យ​ហ៊ុ​សែន​តា​ខ្មៅ​(​គេចខ្លួន​)​។

ចំណែក​ជនសង្ស័យ​៥​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​។

​វត្ថុ​តាង​ចាប់​យក​៖
1-​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA Dream125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ កណ្តាល 1AK.9289(​របស់​ជនសង្ស័យ​)
2-​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA Dream125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥​ពាក់​ផ្លា​ក​លេខ​កណ្តាល​1F1020(​របស់​ជនសង្ស័យ​)​។
3-​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA Dream125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥(​របស់​ជនសង្ស័យ​)​។
4-​ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង​(1-​ម៉ាក​Iphone xs max​ពណ៌​ទឹកមាស​, 2-​ម៉ាក​Iphone 7plus​ពណ៌​ខ្មៅ​,3-​ម៉ាក​Iphone 7plus​ពណ៌​ខ្មៅ​)​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ កំពុង​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បន្ត​ចាត់ការ​តាម​នីតិវិធី​៕