ប្រ​ហេ​ស​ណាស់​! ទុក​ក្មេង​តូច​អោយ​នៅផ្ទះ ២​នាក់ ចុង​ក្រោយ​..

0

បន្ទាយ​មាន​ជ័យ​៖ កុមា​រា កុមារី ០២​នាក់ អាយុ​០៦​ឆ្នាំ​០២​នាក់ ជា​បងប្អូន​ជីដូនមួយ​និង​គ្នា បាន​លង់ទឹក​ស្រះ​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៧​ខែមករា ឆ្នាំ​២០២២ ចំណុច​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ទេស វិត ភេទ​ស្រី​អាយុ​៦១​ឆ្នាំ ដែល​ក្មេង​រស់នៅ ប្រហែល​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ជើងចាប ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោ​កប​ល្ល័​ង្គ​បាន​ឲ្យ​ដឹង​ថា​៖​កុមារ​រង​គ្រោះ​ទាំង​០២​នាក់​នៅ​ភូមិ​ជើងចាប ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ម្នាក់​ឈ្មោះ អ៊ី​ម ហុង​អ៊ី ភេទ​ប្រុស អាយុ ០៦​ឆ្នាំ​មាន​ឪពុក​ឈ្មោះ​ខាន់ អ៊ី​ម អាយុ​៣៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេក ជី​ញ អាយុ​៣២​ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​ឡ​ម ស្រី​នា ភេទ​ស្រី អាយុ​០៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ វ៉ា​យ ធួន អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សេក សា​រ៉េ​ន អាយុ​៣៦ ឆ្នាំ ។

យោង​តាម​របាយការណ៍​របស់ នគរបាល បាន​បញ្ជាក់​ថា​៖​កុមារ​រង​គ្រោះ​ទាំង​០២​នាក់ ជា​បងប្អូន​ជីដូនមួយ​និង​គ្នា ឪពុក ម្តាយ​ពួក​គេ​ទាំង​០២​នាក់ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ផ្ញើ​កូន​ៗ ទុក​ឲ្យ​ឈ្មោះ​ទេស វ៉ី​ត អាយុ​៦១​ឆ្នាំ ត្រូវជា​យាយ​នៅ​ភូមិ​ជើងចាប ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​នៅ​មុន​ពេល​កើតហេតុ ឈ្មោះ​ទេស វ៉ី​ត ត្រូវជា​យាយ រវល់​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ស្រះ​ភ្លោះ ក្នុង​ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ដោយ​ទុក​ក្មេង​រង​គ្រោះ​ទាំង​០២​នាក់​ឲ្យ​បង​ៗ​មើល ប៉ុន្តែ​ដល់​ម៉ោង​ទៅ​ទៅ​រៀន​បង​ៗ​ទាំង​០២​នាក់ បាន​ទៅ​រៀន​បាត់ ហើយ​ក្មេង​ទាំង​០២​នាក់ បាន​ដើរ​លេង​នៅ​នឹង​ផ្ទះ ពេល​នោះ​មាន​ក្មេង​ប្រុស​ឈ្មោះ​យ៉ា​ន់ តូ​តា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ រត់​លេង​ជាមួយ​គ្នា​បាន​រត់​មក​ប្រាប់​ឈ្មោះ ប៊ី មិ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ថា អា​អ៊ី​និង​មីនា​លង់ទឹក​ស្លាប់ ហើយ​ឈ្មោះ ប៊ី មិ បានរ​ត់ទៅ​មើល​តែ​ក្មេង​ទាំង​០២​នាក់​នោះ​បាន​លិច​បាត់​ទៅ​ក្នុង​ទឹក ហើយ​ពេល​នោះ​គាត់​ក៏​បាន​ហៅ​បងប្អូន​ជិតខាង​ចុះ​រាវរក​ក៏​បានឃើញ​ក្មេង​ទាំង​០២​នាក់ រួច​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​កម្ពុជា​ជប៉ុន​ស្រុក​មង្គល​បូ​រី​តែ​ជា​អ​ធ​កុសល​ក្មេង​ទាំង​០២​នាក់​នោះ​បាន​ស្លាប់​បាត់​ហើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បាន​បង្កើត​គណៈ​ក​ម្មា​ការ​ពី​និត្យ​សព​មាន​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ស្រុក លោក​មេ​ប៉ុស្តិ៍ លោកគ្រូ​ពេទ្យ​ឃុំ លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​សព បាន​ឲ្យ​ដឹង​ថា​ក្មេង​ទាំង​០២​នាក់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ពុំ​មាន​ស្លាកស្នាម​អ្វី​ជា​អំពើ​ទារុណកម្ម​និង ឃាតកម្ម​ឡើយ ។

បច្ចុប្បន្ន សព​បាន​ប្រ​ល់​ជូន​ក្រុម​គ្រួសារ​ឲ្យ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្តី​សោកសង្រេង​ជា​ពន់ពេក​៕