ឃាត់​បាន​អ្នកជំនាញ​ឆក់​តាម​ដងផ្លូវ ដល់​ទៅ ៦​នាក់

0

ភ្នំពេញ​៖ ក្រោម​ការ​ដឹកនាំ​ពី ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កង កម្លាំង​ចំណុះ​អោយ​អធិការ​ខណ្ឌ ចុះ​ស្រាវជ្រាវ​តាម​មុខសញ្ញា​។ បន្ទាប់​ពី​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់ ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ នៅ​ក្នុង​មូលដ្ឋាន ។ នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែមករា ឆ្នាំ​២០២២ ។

យោង​តាម​របាយការណ៍​របស់ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​៖ ជនសង្ស័យ ទី ១)​ឈ្មោះ ស៊ូ ដេ​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់​នៅ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ ទី ២)​ឈ្មោះ ជួន  សូ​ម៉ា​ត្រា ហៅ ចេក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់ កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ ទី ៣)​ឈ្មោះ អៀង សាន់​ថៃ ហៅ ឆៃ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ និង ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ជនសង្ស័យ ទី ៤)​ឈ្មោះ សោម វិចិត្រ ហៅ​ចិត្ត ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ សន្តិសុខ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ជនសង្ស័យ ទី ៥)​ឈ្មោះ សំ សុ​ផាត ហៅ ផា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ ជាង​កាត់​កញ្ចក់​ស្នាក់​នៅ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ទី ១ ខណ្ឌ ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ ទី ៦) ឈ្មោះ ជួន វី​រៈ ហៅ​អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។​វត្ថុ​តាំង​ដកហូត​រួម​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ចំនួន​០១​គ្រឿង​,​កាបូប​ចំនួន​០៤,​អត្តសញ្ញាណប័ណ្ណ​ចំនួន ០៤​សន្លឹក​,​កាត​ចាក់​វ៉ាក់សាំង​ចំនួន​០៧​សន្លឹក​,​ប័ណ្ណ  ប ស ស ចំនួន ០២​សន្លឹក និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ កំពុង​សាកសួរ​ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ ផ្នែក​ជំនាញ ចាត់ការ​បន្ត ៕