ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានសហការណ៍ជាមួយកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីហឹង្សាដោយចេតនា កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២២ វេលាម៉ោង១២និង៥០នាទី ដែលបង្កឡើងដោយឈ្មោះ ធី សុវណ្ណ ( ហៅ ដា ) ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិអន្លង់មាន ឃុំស្នាមព្រះ បានយកកាំបិតផ្គាក់កាប់ទៅលើ ឈ្មោះ រ៉ូត រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលអោយបែក (របួសធ្ងន់) នៅចំណុចភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមរបាយករណ៍របស់ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានឲ្យដឹងថា ករណីហឹង្សានេះបណ្តាលមកពីទំនាស់ពាក្យសំដីគ្នា។
ករណីហឹង្សានេះ កម្លាំងសមត្ថកិច្ចនគរបាលយើង បានចាប់ឃាត់ខ្លួន និងបញ្ជូនជនសង្ស័យខាងលើមកកាន់អធិដ្ឋាននគរបាលស្រុកបាកាន ដើម្បីរៀបចំនីតិវិធីបន្ត ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកបាកាន៕