ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់សាលាសង្កាត់ស្ទឹងមានជ័យ បានអោយដឹងថានៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រុមការងារសង្កាត់ បានសហការជាមួយក្រុមគ្រូពេទ្យដឹកកូវីដ-១៩ បានបញ្ជូនអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ម្នាក់ទៅកាន់ មណ្ឌលព្យាបាល។ ដោយទីតាំងប្រឈមនិងហានិភ័យច្រើន មិនអាចឲ្យអ្នកជំងឺអាចព្យាបាលនៅផ្ទះបាន។
ដោយទីតាំងខាងលើស្ថិតនៅផ្ទះជួលម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១៕