ឆេះ​ផ្ទះ​មន្ត្រី​បរិស្ថាន​នៅ​ខេត្តព្រះវិហារ អស់ទាំង​ស្រុង

0

ព្រះ​វិហារ​៖ ថ្ងៃ​ពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ដែល​ទីតាំង​ស្ថិត​នៅ​ខាងជើង​អគារ​បួន​ជាន់ ចំណុច​បង្គោល​គីឡូ​មែ​ត្រ​លេខ​៥៧៤ ក្នុងភូមិ​ពោធិ​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ម្ចាស់ផ្ទះ​ឈ្មោះ យ៉ា​ន់ ប៊ុ​ន​សឿង មុខរបរ មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ។ ខូចខាត​ផ្ទះ​ចំនួន​០១​ខ្នង​អស់ទាំង​ស្រុង ៨×៤៥ មែ​ត្រ ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ក្តារួម​នឹង​សម្ភា​រះ​មួយ​ចំនួន​ទៀត​មាន​÷

– រថយន្ត​សាំ​យ៉ុ​ង​ចំនួន ០១ គ្រឿង
– រថយន្ត Land Cruiser ចំនួន ០១ គ្រឿង
– កំ​ព្យូ​ទ័​រ​ចំនួន ០២ គ្រឿង
– ម៉ាស៊ីន​ព្រី​ន​ចំនួន ០១ គ្រឿង និង​ឯកសារ​ពាក់​ព​ន្ធ័​ដែន​ជម្រក​មួយ​ចំនួន
– គ្រាប់កាំភ្លើង ២០០ គ្រាប់
– ម៉ាស៊ីន​ត្រង់​សុ​ី​ន័​រ ១៥ គ្រឿង
– សា​ឡុ​ង ០១ ឈុត
– គ្រែ​ដេក​ចំនួន ០៨
– តុ​ងឿ ៣
– ម៉ូតូ​ចំនួន ០២ គ្រឿង ។

+ មូលហេតុ​: បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។
+ ក្នុង​ប្រតិបត្តិការ​ពន្លត់​យេ​ី​ង​មិន​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ មូលហេតុ​ទទួល​បាន​ព​ត៌​មាន​យឺត​ពេល​និង​ផ្លូវ​ឆ្ងាយ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ