មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពលេីស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៣៦ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង និងខេត្តពោធិ៍សាត់ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។ ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃេីញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ១១ទីតាំងដែលមិនអនុលោមតាមច្បាប់។ បន្ទាប់ពីបានរកឃេីញដូច្នេះ មន្ត្រីជំនាញបានធ្វេីការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូទាំងនោះដេីម្បីកែសម្រួល៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF