បុក​គ្នា​ពេញទំហឹង ដេក​ស្តូក​ដល់​ទៅ ៤​នាក់

0

កំពង់ស្ពឺ​៖ កាលពី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ នៅ​ចំណុច​ផ្លូវ​លេខ​១៤២ ក្នុងភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បណ្តាល​អោយ​មានអ្នក​របួសធ្ងន់​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​កើតហេតុ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ផ្លា​កក​លេខ​កំពង់ស្ពឺ 1J-0194 បើកបរ​ដោយ​ឈ្មោះ រ៉ា​ក់ ភេទ​ប្រុស របួសធ្ងន់​។ ចំណែក​អ្នក​រួម​ដំណើរ ឈ្មោះ ណា​ង ផ​ល្លី​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ របួស រស់នៅ​ភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ម៉ូតូ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ផ្លា​ក​លេខ​ភ្នំពេញ 1N-4912​ពេញទំហឹង ដែល បើកបរ​ដោយ ឈ្មោះ ជី​ម ជាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ របួសធ្ងន់​។ អ្នក​រួម​ដំណើរ​ឈ្មោះ បុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួសធ្ងន់​។ អ្នក​ទាំង ២ រស់នៅ​ភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ខូចខាត​សម្ភារ ម៉ូតូ​២​គ្រឿង​មួយ​កំណាត់​មុខ​ធ្ងន់​។​ចំណែក​ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​៕

ប្រភព៖ សហការី