ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប់​គ្រឿងញៀន

0

ភ្នំពេញ​៖ ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​ច​ផ្លូវលំ ក្នុង​តំបន់​គោក​បញ្ជាន់ ភូមិ​ថ្មគោល​៣១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ការ​ផ្ទុះអាវុធ គឺជា​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញឿ​ន​។ ដោយ​ក្នុង​អំឡុង​ចុះ​បង្ក្រាប ត្រូវ​បាន​ជនសង្ស័យ​ដណ្តើម​បាន​កាំភ្លើង បាញ់​រះ​៥​គ្រាប់​ផ្ទួន​ៗ​។ ក្នុង​ហេតុការណ៍​បណ្តាល​អោយ​មាន​មនុស្ស​២​នាក់​រង​របួសធ្ងន់ ក្នុង​នោះ​ស្ត្រី​ចំណាស់​ម្នាក់​រង​របួស​ត្រូវ​ស្មា​ស្តាំ និង​នារី​ម្នាក់​ទៀត​រង​របួស​ត្រូវ​ដើមដៃ​ស្តាំ​៕