ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ មានករណីឆក់កាបូបមួយបានកើតឡើងនៅចំណុចមុខហាងបញ្ចាំ ស៊ីន ហួយ ជិតអាគារពានិជ្ជកម្ម The Bridge ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះត្រូវបានជនសង្ស័យ ២នាក់ធ្វើសកម្មភាពជិះម៉ូតូមកឆក់កាបូបគាត់ខណៈពេល ដើរចុះពីរថយន្ត។ ជនរងគ្រោះបានបញ្ជាក់ថានៅក្នុងកាបូបនោះ គឺមានលុយមិនតិចជាង ២ម៉ឺនដុល្លារនោះទេ។ ក្នុងនោះជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង ហើយនឹងប្រកាសផ្តល់រង្វាន់ ១ម៉ឺនប្រសិនបើសមត្ថកិច្ចអាចចាប់ចោរឆក់នោះបាន៕
ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន