គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​អោយ​ម្ចាស់​ម៉ូតូ​របួសធ្ងន់

0

ព្រះ​សីហ​នុ​៖ ល្ងាច​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ២០២១​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ះ​គ្នា​រវាង​រថយន្ត​និង​ម៉ូតូ តាម​ផ្លូវជាតិ​លេខ​៤ ម្តុំ​ខាង​មុខ​វត្ត​វត្ត​ពោ​ធ៍​ពេជ្រ​គិរី ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ភាគី​ខាង​ម៉ូតូ​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​។ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ទាំង​រថយន្ត​តូច ធំ​ឬ​ម៉ូតូ បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ពេល​បើកបរ ពិសេស​តាម​ផ្លូវជាតិ​លេខ​៤ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​៕

ប្រភព៖ Huy Bunleng News