ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ករណីបេក្ខជនវិជ្ជមានកូវីដ១៩ ត្រូវទៅទទួលការព្យាបាលស្របតាម វិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ដើម្បីចៀសវាងចម្លងជំងឺនៅក្នុងមណ្ឌលប្រឡង។ ជាមួយគ្នានេះ តាមយន្តការបច្ចេកទេសឆ្នាំកន្លងមក ចំពោះបេក្ខជនអវត្តមានចាប់ពី ១វិញ្ញាសារឡើងទៅ ដោយមូលហេតុបុគ្គល ត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ៕
ប្រភព៖ Freshnews