កំពង់ស្ពឺ ៖ នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកឃឿនពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលស្មាត និងបង្គោលភ្លើងបំភ្លឺផ្លូវនៅលើ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតនៅភូមិអង្គសិរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-5956 មានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A.4327 បើកបរពីទិសកើតទៅទិសខាងលិច (អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្ដសញ្ញាណ បន្ទាប់ពីកើតហេតុគេចខ្លួន) ។
សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតបុករះឃឿនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខូចខាតដូចខាងក្រោម ៖ -ស្លាកសញ្ញាចរាចរណ៍ ០១ផ្ទះ -ឃឿនពុះចែកទ្រូងផ្លូវ ចំនួន១៥ ម៉ែត្រ -បង្គោលប៉ាណូក្រុមហ៊ុន Smart ០១ផ្ទាំង -បង្គោលភ្លើងបំភ្លឺផ្លូវ ០១ដើម -ខូចខាតរថយន្ត ០១គ្រឿង ។
ចំពោះរថយន្តខាងលើ កម្លាំងនគរបាលចរាចរណ៍បានអូសយកទៅរក្សារទុកនៅការិយាល័យនគរចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ