ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានករណីកូនប្រុសតេទូរស័ពន្ទទៅម្តាយ ថាខ្លួនចង់លោតទឹកសម្លាប់ខ្លួន ធ្វើអោយម្តាយមកទីតាំងស្ពានជ្រោយចង្វា ឈរយំនៅកណ្តាលស្ពាន។ ហេតុការណ៍កើតឡើងនៅចំនុចស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពពីម្តាយយុវជនខាងលើបានអោយដឹងថា កូនរបស់ខ្លួនមានឈ្មោះ វីរៈ អាយុ ២២ឆ្នាំ បានតេមកគាត់ថាចង់លោតទឹកសម្លាប់ខ្លួន។ ហើយពេលគាត់មកដ់ចំណុចកើតហេតុ ក៏បានឃើញអាវក្រៅពណ៌ខ្មៅ និងស្បែកជើងមួយគូនៅក្បែរបង្កាន់ដៃស្ពាន ទើបធ្វើអោយយំតែម្តង ស្មានតែកូនលោតទឹក។ ដោយមិនអស់ចិត្ត ក៏បានទាក់ទងទៅកូនម្តងទៀត ស្រាប់តែកូនលើកទូរស័ព្ទហើយនិយាយប្រាប់ថាមិនទាន់លោតទឹកនោះទេ៕