ក្តៅ​ៗ បង្ក្រាប​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ ៩​នាក់ បាន​យ៉ាង​ជោគជ័យ

0

ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​មាន​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ពី ២​នាក់​ប្តី​ប្រពន្ធ​បាន​សម្រេច នៅ​ចំនុច​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​អស់​គ្មាន​សល់​។

រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ លោក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានដឹង​ថា​កម្លាំង​នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការ​ខណ្ឌ ក្រោម​ការ​បញ្ជារ​ផ្ទាល់​ពី​លោក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ក្រុម​ចោរ​ទាំងនេះ​បាន​។ ក្នុង​ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៩​នាក់​៖

ទី​១៖ ឈ្មោះ ឈុំ ឆា​រ៉ា​ន់ មុខរបរ​មិន​ពិតប្រាកដ
ទី​២៖ ឈ្មោះ សា​រ៉ាត់ ចាន់​វី​រៈ មុខរបរ​មិន​ពិតប្រាកដ
ទី​៣៖ ឈ្មោះ ពៅ វិសាល មុខរបរ​មិន​ពិតប្រាកដ
ទី​៤៖ ឈ្មោះ ណុ​ង វ​ណ្ណា មុខរបរ​មិន​ពិតប្រាកដ
ទី​៥៖ ឈ្មោះ ផល សេង មុខរបរ​មិន​ពិតប្រាកដ
ទី​៦៖ ឈ្មោះ ព្រែក សុខ​ណេ​ត ភេទ​ស្រី មុខរបរ​មិន​ពិតប្រាកដ
ទី​៧៖ ឈ្មោះ លី សុ​ថា មុខរបរ​មិន​ពិតប្រាកដ
ទី​៨៖ ឈ្មោះ ទុំ ប៊ុ​ន​ថៃ មុខរបរ​មិន​ពិតប្រាកដ
ទី​៩៖ ឈ្មោះ យឿ​ន វិចិត្រ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ន តុលា អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ​ស្នាក់​នៅផ្ទះ​ជួល​ជា​ភរិយា​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​។

ក្នុង​នោះ​លោក ម៉​ន វុ​ធី បាន​បញ្ជាក់​ថា ដំណើររឿង​នៅ​មុន​ពេល​កើតហេតុ ប្ដី​ប្រពន្ធ​ពីរ​នាក់​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក suzuki និ​ច​មួយ​គ្រឿង​ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1TZ-9210 ពួក​គេ​ទាំង​ពីរ​នាក់ ធ្វើ​ដំណើរ​ចេញពី​កន្លែងធ្វើការ​ជិះ​មក​កន្លែង​បន្ទប់​ជួល​ស្នាក់​នៅ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ម​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៥​នាក់ ជិះ​ម៉ូតូ ២ គ្រឿង​ម៉ាក pcx មួយ​គ្រឿង​និង​ម៉ាក​ស៊ូ​គី​និ​ច​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​ជិះ​តាម​ពួក​គេ ហើយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ដោយ​មួក​សុវត្ថិភាព​វាយ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស និង​ដួល​រួច​ក្រុម​ជនសង្ស័យ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់​អស់​តែ​ម្តង​។

ជនសង្ស័យ​ទាំង​៩ នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការ​រ​ដ្ឋា​ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ចំណែក​បក្ខពួក​នៅ​សេសសល់​នគរបាល កំពុង​ស្វែងរក​ចាប់ខ្លួន​បន្ត​៕

ប្រភព៖ សហការី