កំពង់ចាម៖ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ មានករណីភ្លើងបានឆេះបំផ្លាញផ្ទះ៣ខ្នង ក្នុងនោះមានម៉ូតូ៨គ្រឿង លុយប្រមាណ១ម៉ឺនដុល្លារ សម្ភារប្រើប្រាស់ និងមានមនុស្សម្នាក់រងរបួស កើតឡើងនៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ភ្លើងឆេះរាលដាលផ្ទះចំនួន៣ខ្នងដែលម្ចាស់ផ្ទះទី១-ឈ្មោះ វ៉ន វឿន អាយុ ៥៦ឆ្នាំ ផ្ទះទំហំ៧គុណ១៣ម៉ែត្រ ឆេះអស់ទាំងស្រុង រួមមានក្នុងនោះមានម៉ូតូ៣គ្រឿង លុយ៣.០០០ដុល្លារ មាស៨ជីកន្លះ ។ ផ្ទះទី២-ម្ចាស់ឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ ៦៣ឆ្នាំ ផ្ទះទំហំ៥គុណ៦ម៉ែត្រ ខូចខាតទ្រព្យសម្បត្តិរួមមានលុយ៩០០.០០០រៀល និងអង្ក១បេ ។ ចំណែកផ្ទះទី៣-ម្ចាស់ឈ្មោះ ស គុយលឹម អាយុ ៦០ឆ្នាំ ផ្ទះទំហំ៧គុណ១៥ម៉ែត្រ ខូចខាតអស់ម៉ូតូ៥គ្រឿង និងលុយ៦.០០០ដុល្លារ។ ហេតុការណ៍នេះបណ្ដាលឱ្យស្ត្រីម្នាក់រងរបួស។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការជាបន្ទាន់ ដើម្បីបាញ់ទឹកទប់ស្កាត់ការឆេះនេះកុំឱ្យរាលដាលទៅផ្ទះដទៃទៀត៕
ប្រភព៖ សហការី