បើក​សុខ​ៗ ស្រាប់​ភ្លើង​ឆេះ​ចេញពី​រថយន្ត​តែ​ម្តង

0

កណ្តាល​៖​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​កំពុង​បើកបរ​ស្រាប់តែ​ឆ្លង​ប្រព័ន្ធ​ភ្លើង​បណ្តាល​ឱ្យ​ឆេះ​អស់ទាំង​ស្រុង​នៅ​ភូមិ​ចម្ការ​ស្លែង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ផ្លា​ក លេខ​ភ្នំពេញ 2N 6067 បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​ប្រព័ន្ធ​ចរន្ត​ភ្លើង​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ចេញ​រថយន្ត​អគ្គិភ័យ​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ទើប​អាច​ពន្លត់ភ្លើង​បាន​៕

ប្រភព៖ សហការី