បុរស​ម្នាក់​គេ​លួច​បាញ់​សម្លាប់ ព្រោះ​រឿង​ជេរ​ឪពុក​ម្តាយ​គេ​ពេក

0

ព្រះ​វិហារ​៖ កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​កម្លាំង​ឣា​វុ​ធ​ហត្ថ​ខេត្តព្រះវិហារ​បាន​កំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​បាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​ស្រយង់​។

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​ចាប់​ជន​ដៃដល់​ឈ្មោះ ភោគ ម៉ើ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ និង​បាន​ដកហូត​អាវុធ​កែ​ច្នៃ​មួយ​ដើម​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឃ​ត់ ឡុ​ញ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា បាន​ស្លាប់​ដោយសារ​ជនសង្ស័យ​បាញ់​ចំ​លើ​ដោះ​ខាងស្តាំ​ធ្លា​យមក​ផ្នែក​ខាងក្រោយ​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​អាវុធ​កែ​ឆ្នៃ​ម៉ាក​ការ​ប៊ី​ន លួច​បាញ់​ឈ្មោះ ឃ​ត់ ឡុ​ញ ឱ្យ​ស្លាប់​ពិតប្រាកដ​មែន​។ ចំពោះ​មូលហេតុ គឺ​ដោយសា​រឿង​គំនុំ​កាលពី ៣​ឆ្នាំ​មុន (​ឈ្មោះ ឃ​ត់ ឡុ​ញ បាន​ជេរ​ប្រមាថ​មក​លើ​ឪពុក ម្ដាយ​របស់​ខ្លួន​រឿង​រុះរើ​ទ្រុងមាន់​)​។ ឈ្មោះ ឃ​ត់ ឡុ​ញ តែងតែ​ជេរ​ប្រមាថ​ជា​បន្តបន្ទាប់​ពេល​ខ្លួន​ស្រវឹងស្រា​ម្ដង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្លួន​ទ្រាំ​មិន​បាន​ក៏​បាញ់​សម្លាប់​តែ​ម្ដង​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ សហការី