បត់​រថយន្ត​មិន​ប្រយ័ត្ន បុក​អ្នក​បើ​ម៉ូតូ​ម្នាក់​បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៧:៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៥២៨ កែង​ផ្លូវ​៣៣៧ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​រថយន្ត​ព្រូស​មួយ​គ្រឿង​ពាក​ស្លាក​លេខ ភ្នំពេញ ២BF-៣៣០០ បាន​បើក​បត់​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​ដឹក​ទំនិញ​អន​ឡាញ Wow Now ដែល​ពាក់​ស្លាក​លេខ ១CB-៧៨៨០ បណ្តាល​អោយ​អ្នកបើកបរ​របួស​សន្លប់​ស្តូកស្តឹង​នៅ​កណ្តាលផ្លូវ​៕