ទើបតែ​រៀន​បើកឡាន​ដំបូង ជ្រុល​ធ្លាក់ទឹក​ត្រពាំង​តែ​ម្តង

0

ស្វាយ​រៀង​៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី បុរស​ម្នាក់​រៀន​បើករថយន្ត​ដឹក​ដី​របស់​កូន ដែល​យក​មក​ផ្ញើរ​ដោយ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ធ្លាក់​ចូល​ក្នុង​ទឹក​ត្រពាំង​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ កើតហេតុ​នៅ​ចំណុច​ភូមិ​ត្រពាំង​ស្លា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​មានឈ្មោះ សូ ស៊ុត អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ​។ នៅ​មុន​កើតហេតុ​គាត់​បាន​រៀន​បើករថយន្ត​ដឹក​ដី​ប្រភេទ​១​តោន​កន្លះ​ជា​របស់​កូន ដែល​ទើប​ទិញ​យក​មក​ផ្ញើ​។ ពេល​កំពុង​បើកបរ​ជាន់​ហ្វ្រាំង​មិន​ស៊ី រថយន្ត​ជ្រុល​ធ្លាក់​ចូល​ក្នុង​ត្រពាំង​តែ​ម្តង​ទៅ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដោយ​លោត​ចេញពី​រថយន្ត​ទាន់​។ ក្រោយ​កើតហេតុ បុរស​ខាងលើ​ក៏​បាន​ហៅ អេ​ស្កា​វ៉ា​ទ័​រ មក​ទាញ​យក​រថយន្ត​ចេញពី​ក្នុង​ត្រពាំង ដើម្បី​យក​ទៅ​ជួសជុល ៕

ប្រភព៖ សហការី