ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញនៅសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលេីផ្លូវ៤AD សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះមូលហេតុផ្អាកការផ្គត់ផ្គង់នេះ គឺត្រូវកែសម្រួលបំពង់ចែកចាយទឹកស្អាតទំហំ225mm×160mm ដើម្បីការដ្ឋានពង្រីកផ្លូវ ដែលមានទីតាំងនៅលើផ្លូវ៤AD។
ក្នុងនោះផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន គឺនៅលើផ្លូវ4AD ចន្លោះផ្លូវ១AD ដល់ផ្លូវ៩AD សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលផ្អាកនេះចាប់ពីថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣:៣០នាទីរសៀល រហូតដល់បញ្ចប់កាជួសជុល៕