មិនដឹង​មានរឿង​អ្វី? ជនសង្ស័យ​ម្នាក់​ដក​កាំភ្លើង​បាញ់​រះ​ជាង ២០​គ្រាប់

0

បាត់ដំបង​៖ កាលពី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១​មាន​ករណី​ជន​មិន​ស្គាល់​មុខ បាន​បាញ់បោះ​សេរី រហូត​ដល់​ជាង​២០​គ្រាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ត្រង់​ចំណុច ភូមិ អូរ ស្ងួត ឃុំ តា សាញ ស្រុក សំឡូត ខេត្តបាត់ដំបង រហូត​ដល់ ថ្ងៃ​ទី ០៨ ខែធ្នូ នេះ នៅ មិន​ទាន់​រក​ឃើញ មុខសញ្ញា ល្មើស នៅឡើយ គឺ កម្លាំង ជំនាញ កំពុង​តែ មមាញឹក ចុះ ស្រាវជ្រាវ ។

បើ​តាម​សេចក្ដីរាយការណ៍ ជន​បង្ក ក្រោយ​បាញ់​រួច​បាន​រត់គេច ខ្លួន​ចូល ព្រៃ បាត់​ស្រមោល​តែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក្ដី​សមត្ថកិច្ច បាន ចុះ ដល់ទី តាំង កើតហេតុ ធ្វើការ​ពិនិត្យ​ឃើញ​ថា​ជនសង្ស័យ បាន ប្រើប្រាស់ អាវុធ ខុសច្បាប់ ប្រភេទ AK-47 ។ ក្នុង​នោះ​សមត្ថកិច្ច​បាន រក​ឃើញ សំបក គ្រាប់ ដែល បាញ់ រួច មាន រហូត​ដល់ ទៅ ២១ គ្រាប់ ។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច កំពុង​តែ ដុត​ដៃ ដុត​ជើង ក្នុង​ការ ស្វែងរក ដោយ ប្រុង​ប្រយ័ត្ន ពិសេស ក្នុង​ព្រៃ ក្រាស់​ៗ ក្បែរ តំបន់ កើតហេតុ ៕

ប្រភព​៖ សហការី