អគ្គីភ័យឆាបឆេះ​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩

0

ភ្នំពេញ​៖ ករណី​គ្រោះ​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ ១​កេ​ី​ត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​៥ ក្រុម​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ព្រមទាំង​ឆេះ​បំផ្លាញ​អស់​ចំនួន ១២​ខ្នង​ផ្ទះ​តូច និង​សម្ភារៈ​ប្រេ​ី​ប្រាស់​អស់ទាំង​ស្រុង​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​បង្ករ​គឺជា​សំណង់​មិន​រៀបរយ​ចំនួន ១២​ខ្នង​ផ្ទះ​តូច ហេ​ី​យ​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​មានឈ្មោះ ចាន់ សារី​ម ភេទ​ស្រី អាយុ ៦១​ឆ្នាំ មុខរបរ គ្រូ​តំប្បាញ ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ បណ្តាល​មក​ពី​ការ​ដុត​ទៀន​បង្ក​ជា​អគ្គិភ័យ​។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាង​លេ​ី​នេះ បណ្តាល​ឲ្យ​ឆាបឆេះ ឈេ​ី​លេ​ី​ថ្ម​ក្រោម ទំហំ (១៥​ម៉ែត្រ x ១៥​ម៉ែត្រ​) ឆេះ​សំណង់​មិន​រៀបរយ ១២​ខ្នង​ផ្ទះ​តូច និង​រាលដាល​ដល់​ផ្ទះ​សិប្បកម្ម​សូត្រ​តម្បាញ និង​ហូល ខូចខាត​កុំព្យូទ័រ​ចំនួន ៣​គ្រឿង​, ទូរ​ទឹកកក​ចំនួន ១​គ្រឿង​, លុយ​ខ្មែរ​ចំនួន ២​លាន​រៀល និង​លុយ​ដុល្លារ​ចំនួន ១០០០​ដុល្លារ អស់ទាំង​ស្រុង​។

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ កម្លាំង​ជំនាញ​របស់​យេ​ី​ង​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន ១៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២៦​ឡាន ស្មើរ​នឹង ១០៤​ម៉ែត្រគូប និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជំនួយ​របស់​សាលា​ខណ្ឌឫស្សីកែវ ចំនួន ១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ២​ឡាន ស្មេ​ី​រ​នឹង ៨​ម៉ែ​ត្រូ​គូប ទើប​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង ៨​និង​៣០​នាទី​នា​ថ្ងៃ​ដ​ដែរ​៕