ព័ត៌មាន​បឋម​៖ រថយន្ត​ស្ទូច បុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ ផ្តាច់ជីវិត​មនុស្ស ៤​នាក់

0

កំពត​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​លូវ​ជាតិ​លេខ​៣ កំពត​-​ព្រះ​សីហ​នុ ហួស​សាលាសង្កាត់​បឹង​ទូក ស្ថិត​នៅ​ក្នុងភូមិ​កែប​ថ្មី សង្កាត់​បឹង​ទូក ក្រុង​បូកគោ នៅ ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២១ ដោយ​រថយន្ត​ស្ទូច បុក​គ្នា​ជាមួយនឹង​រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ បណ្តាល​អោយ​មាន​មនុស្ស ៤​នាក់​បាន​ស្លាប់​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​នោះ គឺ​មាន​អ្នកដំណើរ​ចំនួន ១១​នាក់​៕