ឧត្តរមានជ័យ៖ កាលពីម៉ោង ៤:២០នាទីល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍ផ្ទុះមីនតោន នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់របួសធ្ងន់ នៅពេលដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការ។ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ប្រភព៖ អាជ្ញាធរមីន