កម្ពុជា​ផ្តល់​វ៉ាក់សាំង ៥០​ម៉ឺន​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង ៣​គ្រឿង ដល់​ឡាវ

0

ភ្នំពេញ​៖ តាម​ការ​គ្រោងទុក ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ នឹង​នាំ​យក​វ៉ាក់សាំង​ចំនួន​៥០​ម៉ឺន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​៣ គ្រឿង ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ នៅ​ថ្ងៃ ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​៣ គ្រឿង ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តល់​នូវ​ទឹកប្រាក់​ចំនួន ១៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ ៣​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​១០​លាន ដុល្លារ ជា​ថវិកា​របស់​សប្បុរសជន ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​៕

ប្រភព៖ ទទក